លោក យ៉ាក ខឿន ជំទប់ទី១ឃុំ បានជួបប្រជុំជាមួយក្រុមការងារមន្ទីរផែនការខេត្តកោះកុង ចុះតាមដានត្រួតពិនិត្យ លើដំណើរការអនុវត្តនីតិវធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
សមាសភាពចូលរួម ជំទប់ទី១ឃុំ និងស្មៀនឃុំ ក្រុមការងារមន្ទីរផែនការខេត្តកោះកុង និងជំនួយការឃុំ សរុបអ្នកចូលរួម:០៧រូប ស្រី១រូប
ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំស្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។




