/ / /

ពិធីប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ប្រកាសតែងតាំងលោក ជា ច័ន្ទកញ្ញា ជាអភិបាលស្រុកស្រែអំបិល ជំនួសលោក ទួន សីលា ដែលត្រៀមទទួលភារកិច្ចថ្មី នៅសាលាខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់អភិបាលថ្មី នៃស្រុកស្រែអំបិល ត្រូវយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយគោរពតាមច្បាប់លិខិតបដ្ឋានគតិយុត្តិនានា និងគោលនយោបាយ របស់រាជរដ្ឋាភិបាលអោយបានល្អប្រសើរ។ ពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកជំទាវអភិបាលខេត្ត ក៏សង្កត់ធ្ងន់ដែរថា អភិបាលស្រុកថ្មី ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងជាប្រយោជន៍បម្រើប្រជាពលរដ្ឋតាមតម្រូវការ។

ចំណែកឯលោក ជា ច័ន្ទកញ្ញា អភិបាលថ្មីស្រុកស្រែអំបិល បានទទួលយកនូវអនុសាសន៍របស់លោកជំទាវអភិបាល និងប្តេជ្ញាចិត្តប្រឹងប្រែងអនុវត្តតាមអ្វី ដែលច្បាប់កំណត់ ក៏ដូចជាគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោកបន្តពង្រឹង និងបង្កើនសមត្ថភាពអោយកាន់តែទូលំទូលាយ ដើម្បីអនុវត្តតួនាទីភារកិច្ចអោយបានល្អត្រឹមត្រូវ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/04/2026

    កោះកុងសង្ក្រាន អបអសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនិងប្រារព្ធឡើងនាថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦

  • មន្ទីរធម្មការ និងសាសនា/
    11/04/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្តកោះកុង​ និងមន្ត្រីក្រោមឱវាទ​ ផ្ញេីសារគោរជូនពរ​ ឯកឧត្តម​ បណ្ឌិត​ ចាយ​ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវព្រមទាំងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦​

  • មន្ទីរធម្មការ និងសាសនា/
    11/04/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្តកោះកុង​ និងមន្ត្រីក្រោមឱវាទ​ ផ្ញេីសារគោរជូនពរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងលោកជំទាវព្រមទាំងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦​

  • មន្ទីរធម្មការ និងសាសនា/
    11/04/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្តកោះកុង​ និងមន្ត្រីក្រោមឱវាទ​ ផ្ញេីសារគោរជូនពរសម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧត្តមប្រឹក្សាព្រះមហាក្សត្រនិងលោកជំទាវព្រមទាំងក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស.២៥៧០​ គ.ស.២០២៦

  • ហេង គីមឆន/
    11/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុនខេធីលីស ម៉ារីន រើសសល៍ ដើម្បីស្តាប់របាយការណ៍ និងការធ្វើបច្ចុប្បន្នភាពដំណើរការ អាជីវកម្មខ្សាច់

  • ហេង គីមឆន/
    11/04/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ