ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៥ ដើម្បីអនុម័តលើរបៀបវារៈសំខាន់មួយចំនួន ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅខែបន្ត ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំតាតៃក្រោម សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោក ជា ឧត្តម សមាជិកក្រុមប្រឹក្សាស្រុកកោះកុង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាតៃ លោក លោកស្រី មេភូមិ សមាជិកភូមិ ប្រធានគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នាយកសាលាអនុវិទ្យល័យតាតៃ មន្រ្ដីប៉ុស្ដិ៍សុខភាពតាតៃ ស្មៀនឃុំ មន្រ្ដីកសិកម្មឃុំ និងជំនួយការឃុំ សរុបចំនួន ១៧នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥














