លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញទទួលសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់រដ្ឋបាលឃុំជ្រោយស្វាយ ប្រជាពលរដ្ឋក្នុងឃុំជ្រោយស្វាយ និងសប្បុរសជននានា សម្រាប់ចែកជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តកោះកុង និងជនភៀសសឹក។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ រដ្ឋបាលឃុំជ្រោយស្វាយ និងប្រជាពលរដ្ឋឃុំជ្រោយស្វាយ ព្រមទាំងសប្បុរសជនទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


