លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញទទួលសម្ភារ គ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលឃុំជីខក្រោម ប្រជាពលរដ្ឋក្នុងឃុំជីខក្រោម និងសប្បុរសជននានា រួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន សម្រាប់ចែកជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តកោះកុង និងជនភៀសសឹក។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ រដ្ឋបាលឃុំជីខក្រោម និងប្រជាពលរដ្ឋឃុំជីខក្រោម ព្រមទាំងសប្បុរសជនទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


