លោក ឃឹម សានិត ជំទប់ទី១ ឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោកស្រី កាន់ ស្រន់ អាយុ ៦៤ឆ្នាំ ជាប្រជាពលរដ្ឋទួលគគីរលើ ដែលទើបទទួលមរណភាពកាលពីថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ នៅផ្ទះចាំចំការស្ថិត នៅឃុំជ្រោយប្រស់ នៅខណៈពេលដែលក្រុមគ្រួសារសពបានមកចុះសំបុត្រមរណភាពឲ្យសពនៅសាលាឃុំទួលគគីរ ។
លោកជំទប់ទី១ បានផ្តល់ជូនក្រុមគ្រួសារសពនូវសំបុត្រមរណ ភាពច្បាប់ដើម ចំនួន ០១សន្លឹក សេចក្តីចម្លងសំបុត្រមរណភាព ចំនួន ០៥សន្លឹក អមដោយថវិកាសរុបចំនួន ២០០,០០០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនលោកមេឃុំ ចំនួន ១០០,០០០រៀល និងថវិកា គ.ក.ន.ក ឃុំ ចំនួន ១០០,០០០រៀល ។
រសៀលថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥

