លោក ប៉ែន ប៊ុនឈួយ ឣភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំទាក់ទងនឹងបញ្ហាសំរាម និងការបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងផ្សារប៉ាក់ខ្លង និងការចុះពិនិត្យ និងសួរសុខទុក្ខអាជីវករដែលលក់ដូរនៅក្នុងផ្សារប៉ាក់ខ្លង ។ សមាសភាពចូលរួមមាន លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុក លោក ឃួន គឹមសុង មន្រ្តីក.ធ.ប ស្រុក អាជ្ញាធររដ្ឋបាលឃុំប៉ាក់ខ្លង និងតំណាងក្រុមហ៊ុន ហ្រ្គីនអ៉ិនហ្វីនីធី ឯ.ក ។
នៅសាលាឃុំប៉ាក់ខ្លង
ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥
វេលាម៉ោង២:០០ នាទីរសៀល






















