ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨.៣០នាទីព្រឹក លីម ភឿន អភិបាលរងស្រុកកោះកុង បានចុះពិនិត្យទីតាំងស្នើសូមបើកបន្ទប់ពិគ្រោះស្រ្តីមានផ្ទៃពោះមុន និងក្រោយពេលសម្រាលកូន មួយកន្លែងរបស់ ឈ្មោះ ចក់ ស្រីនិច ស្តិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ សមាសភាពចូលរួមមាន លោក ពុំ ធឿន មេឃុំជ្រោយប្រស់ លោកស្រី សែម ចិន្តា អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និង លោកស្រី សែត សោភ័ណ្ណ មន្រ្តីឆ្មបមណ្ឌលសុខភាពត្រពាំងរូង និងលោកមេភូមិថ្មី សរុបចំនួន៥រូប ស្រី២រូប


