លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈអភិបាល និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីដាក់ឆ្លងផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
ថ្ងៃពុធ ១២ កើត ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#









