ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥៖ ក្រុមការងារព័ត៌មាន និងសាធារណៈមតិ នៃស្រុកកោះកុង បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ខែសីហា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុក និងជាប្រធានក្រុមការងារ ព័ត៌មាន និងសាធារណៈមតិ នៃស្រុកកោះកុង ខេត្តកោះកុង នៅសាលាប្រជុំសាលាស្រុកកោះកុង ។ សមាស សភាពចូលរួមកិច្ចប្រជុំ រួមមាន លោកអនុប្រធាន លោក លោកស្រីសមាជិកក្រុមការងារព័ត៌មាន និងសាធារណៈ មតិ នៃស្រុកកោះកុង សរុបចំនួន ១៧នាក់ ស្រី ០១នាក់ ។




