រដ្ឋបាលឃុំជីខក្រោម សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ព្រះភិក្ខុចន្ទសុវណ្ណោ ជុំ ជឿន ព្រះចៅអធិការវត្តជលធីគិរីវ័ន(វត្តអន់ឆ្អើត) និងជាព្រះនាយករងពុទ្ធិកបឋមសិក្សាជលធីគិរីវ័ន ដែលព្រះអង្គមានព្រះទ័យទុក្ខដាក់បានឧបត្ថម្ភថវិកា ចំនួន ១០ ម៉ឺនរៀល ជូនដល់កងទ័ពជួរមុខឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តកោះកុង
រដ្ឋបាលឃុំជីខក្រោម សូមប្រគេនពរព្រះអង្គគ្រូ សូមសមប្រកបនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

