ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្ដិទី៤ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ និងពិនិត្យ អនុម័តលើកាងារមួយចំនួនទៀត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលស្រុកកោះកុង ។
សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំទាំង៤ នៃស្រុកកោះកុង សរុប ៣៧នាក់ ស្រី ០៨នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។














