តាមការចាត់តាំងពីលោកអភិបាលស្រុក លោក ទួន ឪទី នាយករងរដ្ឋបាលស្រុក បានចូលរួមសហការជាមួយក្រុមការងារខេត្តដឹកនាំដោយលោក អ៉ឹង វន្នី នាយកឩទ្យានជាតិបុទុមសាគរ ចុះពិនិត្យ និងស្រង់ទិន្នន័យប្រជាពលរដ្ឋកំពុងរស់នៅនិងអាស្រ័យផលជាក់ស្តែង ស្ថិតក្នុងចំណុចភ្នំក្រុង ឃុំព្រែកខ្សាច់:
ជំហាន1 ស្រង់គ្រួសារ និងខ្នងផ្ទះជាក់ស្តែង
ជំហាន2 ដើរវាស់វែងដីស្រែ ចំការ និងលំនៅដ្ឋាន ជាក់ស្តែង
ជាលទ្ធផល
មានប្រជាជនដែលកំពុងរស់នៅជាក់ស្តែង ចំនួន 47 គ្រួសារ
និងមានផ្ទះចំនួន 35 ខ្នងផ្ទះ
ប្រភព រដ្ឋបាលស្រុកគិរីសាគរ