នាថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ លោក កែវ សុខ មេឃុំស្រែអំបិល បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងក្រុមការងារឃុំ បានអមដំណើរជាមួយ ឯកឧត្តម ស៊ីនហ្វា សែងចាន់ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំស្រែអំបិល និងមានការចូលរួមពី ក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ, ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ បាននាំយកទេយ្យាទៀន ប្រគេទៀនវស្សាជូនដល់វត្តចំនួន២ នៃឃុំស្រែអំបិល ហើយក្នុង០១វត្ត ប្រគេនរួមមានដូចខាងក្រោម៖១-ទៀនវស្សា ចំនួន ០១ គូ២-អង្ករ ចំនួន ០១ បាវ៣-ទឹកត្រី ចំនួន ០១ យួរ៤-ទឹកសុីអីវ ចំនួន ០១ យួរ៥-មី ចំនួន ០២ កេស៦-ទឹកសុទ្ធវីតាល ចំនួន ០២ កេស៧-បច្ច័យចំនួន ១,១១០,០០០ រៀល សរុប ០២វត្ត ២,២២០,០០០៛ (ពីរលានម្ភៃពីរម៉ឺនរៀល)។ដែលប្រព្រឹត្តឡើង នៅវត្តមាគ៌ាគិរីស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។





