នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកម្មពិធីសំណេះសំណាល និងចែកអំណោយឧបត្ថម្ភដល់គ្រួសារក្រីក្រជួបការលំបាក ក្នុងអំឡុងពេលរាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដុំ យុហៀន សមាជិកសភា តំណាង រាស្រ្តមណ្ឌលខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តម ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត លោក ឃឹម ច័ន្ទឌី អភិបាលស្រុក លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកគិរីសាគរ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក អង្គភាពពាក់ព័ន្ធ មន្ត្រីសាលាស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋនៅភូមិកោះស្តេច ឃុំកោះស្តេច សរុបសមាសភាពចូលរួមប្រមាណ ១១០ រូប ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ បានចែកអំណោយជាគ្រឿងឧបភោគ បរិភោគគ្រួសារនិងថវិកាមួយចំនួន ដល់គ្រួសារក្រីក្រជួបការលំបាក ចំនួន ៥០ គ្រួសារ ហេីយឯកឧត្តម បានផ្តាំផ្ញេីឱ្យបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការក្រោមឱវាទ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការការពារ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ។ បន្ទាប់ពីនេះទៀត លោក អភិបាលស្រុកគិរីសាគរ បានមានមតិលេីកឡេីងនូវបញ្ហាប្រឈមមួយចំនួននៅក្នុងស្រុកគិរីសាគរ និងស្នេីដល់ឯកឧត្តម ជ្រាបជារបាយការណ៍។