រដ្ឋបាលឃុំស្រែអំបិល សូមថ្លែងអំណរគុណចំពោះ តំណាងម្ចាស់វិនិយោគផ្សារ និងអាជីវករ ផ្សារស្រែអំបិល ដែលបានចូលរួមថវិកា សម្ភារៈឧបទេស និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលឃុំស្រែអំបិល ដើម្បីយកទៅ ជូនកងទ័ពជួរមុខព្រំដែនខេត្តកោះកុង ។ រដ្ឋបាលឃុំស្រែអំបិល សូមថ្លែងអំណរគុណ និង សូមប្រសិទ្ឋិពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និង សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។





