ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកោះកុង សូម ថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសប្បុរសជន ឈ្មោះ លោក ធិន សម្បត្តិ តួនាទី សមាជិក ក្រុមប្រឹក្សាស្រុកកោះកុង និង ភរិយា ព្រមទាំងក្រុមគ្រួសារ ទីលំនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលបានបរិច្ចាគថវិកាចំនួន ២០០ ០០០ រៀល សម្រាប់ ចំណាយទិញ គ្រឿង ឧបភោគ បរិភោគ ជួយផ្តត់ផ្គង់ ដល់ប្រជាពលរដ្ឋមកស្នាក់ នៅបណ្តោះ អាសន្ន ក្នុងមូលដ្ឋាន ស្រុកកោះកុង កំឡុង ពេលមានបញ្ហា ជម្លោះព្រំដែន រវាង កម្ពុជា ថៃ ។ យើងខ្ញុំទាំងអស់គ្នា សូមជូនពរ លោក លោកស្រី និងក្រុមគ្រួសារមាន សុខភាពល្អ បរិបូរណ៍ មានសុភមង្គល ជានិច្ច និងសូមឱ្យទទួលបាននូវពុទ្ធពរ ទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

