លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ ប្រធានការិយាល័យ និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ចូលរួមកិច្ចប្រជុំស្តីពី “ការការពារគម្រោងថវិកាឆ្នាំ២០២៦” ក្នុងកម្រិតបច្ចេកទេសរវាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងអប់រំ យុវជន និងកីឡា មន្ទីរជំនាញរាជធានីខេត្ត និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធអនឡាញ Zoom ក្រោមការសម្របសម្រួលដោយលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥




