លោក ផល សុផាន់ណា អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងពង្រឹងការងាររដ្ឋបាល ដែលមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋស្រុក លោកប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តីការិយាល័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥






