/ / /

នៅសាលាឃុំតាទៃលើ បានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ លើគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ខ្សែដែលមានទីតាំង ក្នុងភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង

នៅសាលាឃុំតាទៃលើ បានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ លើគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន១ខ្សែរ ប្រវែង២៣០ម៉ែត្រ ទទឹង៦ម៉ែត្ត កម្រាស់១៥០មម ដែលមានទីតាំង ក្នងភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

-និងមានក្រុមហ៊ុនចំនួន៤ចូលរួមក្នុងការដេញថ្លៃ

១/ ក្រុមហ៊ុន ងិន ម៉ី សំណងកោះកុង តម្លៃដេញថ្លៃ ៨៨.៣២០.០០០រៀល

២/ ក្រុមហ៊ុន វ៉ាន់ សម្ភស្ស តម្លៃដេញថ្លៃ ៨២.៨០០.០០០រៀល

៣/ ក្រុមហ៊ុន សម្បត្តិស្រីលីន តម្លៃដេញថ្លៃ ១៦០.០០០.០០០រៀល

៤/ ក្រុមហ៊ុន វឌ្ឍនះ១ តម្លៃដេញថ្លៃ ១២៦.៥០០.០០០រៀល

-លទ្ធផលទទួលបានក្នុងការដេញថ្លៃបានទៅលើ ក្រុមហ៊ុន វ៉ាន់ សម្ភស្ស ក្នុងតម្លៃ៨២.៨០០.០០០រៀល។

សមាសភាពចូលរួម 

ក្រុមប្រឹក្សាឃុំ ក្រុមការងារបច្ចេកទេសខេត្តកោះកុង ប្រធានការិយាល័យគាំទ្រឃុំ មេភូមិ ក្រុមការងារតំណាងក្រុមហ៊ុន ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុ សរុប ២៩នាក់ ស្រី៣នាក់ ។

ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥

រដ្ឋបាលឃុំតាទៃលើ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    21/03/2026

    ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជាទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    21/03/2026

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឧបត្ថម្ភខោអាវប្រជាការពារចំនួន៥ឈុតមករដ្ឋបាលឃុំ និងតាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស

  • រដ្ឋបាលស្រុកកោះកុង/
    21/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីអត្រានុកូលដ្ឋាន