ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២:៣០ នាទីរសៀល រដ្ឋបាលស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំស្ដីពីការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត ក្រោមអធិបតីភាព លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុក និងលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលស្រុក លោក លោកស្រីក្រុមការងាររបស់មន្ទីរឧស្សាហកម្មខេត្ត មន្ត្រីរដ្ឋបាលស្រុកដែលពាក់ព័ន្ធ មេឃុំគ្រប់ឃុំ និងម្ចាស់ក្រុមហ៊ុនទឹកស្អាត នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: ប៊ួ សុភា