នៅរសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
លោក អាង ទី មេឃុំជីខក្រោម ដឹកនាំក្រុមការងារឃុំ និងមេភូមិតាបែន នាំយកអំណោយរបស់រដ្ឋបាលឃុំរួមមាន
១-អង្ករ ២៥ គីឡូ
២-ទឹកសុទ្ធ១០យួរ
៣-កាហ្វេ១កញ្ចប់ធំ
៤-ទឹកស៊ីអ៊ីវ១យួរ
៥-ថវិកាចំនួន ១៥០,០០០ រៀល(ដប់ប្រាំម៉ឺនរៀល)អញ្ជើញចូលរួមរំលែកទុក្ខបុណ្យសពលោកតា ស៊ុន ខាន់ អាយុ ៨៤ ឆ្នាំ នៅភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយជរាពាធ។




