នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក រដ្ឋបាលស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំណែនាំម្ចាស់សិប្បកម្មផលិតកម្មកែច្នៃ និងវេចខ្ចប់អំបិល ក្រោមអធិបតីភាព លោក ហោ ស៊ីនួន ប្រធានការិយាល័យឧស្សាហកម្ម សិប្បកម្ម នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង និងការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលស្រុក លោក លោកស្រីក្រុមការងាររបស់មន្ទីរឧស្សាហកម្មខេត្ត មន្ត្រីរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ និងម្ចាស់អាជីវកម្មពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីពង្រឹងការគ្រប់គ្រងសិប្បកម្មកែច្នៃ និងវេចខ្ចប់អំបិល ការបញ្ចូលជាតិអ៊ីយ៉ូដឲ្យបានត្រឹមត្រូវ រួមទាំងគុណភាព អនាម័យ សុវត្ថិភាព ជៀសវាងការក្លែងបន្លំ ការប្រកួតប្រជែងគ្នាដោយខ្វះសមត្ថភាព។
ប្រភព: ប៊ួ សុភា