លោក ខៀវ កានិត ប្រធានការិ. លោក អ៊ុក បូរ៉ា មន្ត្រីការិ. និងលោក កេត បូណា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយលោក នាង ពិសិទ្ធ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានចុះសាកសួរស្រង់ទិន្នន័យ នៅភូមិតាំកន់ ដែលមានកសិករចិញ្ចឹមជ្រូកចំនួន ០៨ គ្រួសារ ជ្រូកសរុបចំនួន ៨៣ ក្បាល ឈឺ និងងាប់ចំនួន ០៦ ក្បាល កាលពីថ្ងៃទី០៣ សីហា ២០២០ ព្រមទាំងបានចែកខិតបណ្ណ បិតផូស្ទ័រ និងផ្សព្វផ្សាយ ណែនាំ អំពីជំងឺបេស្ដជ្រូកអាហ្រ្វិក និងវិធានការការពារជំងឺ។ ក្រុមការងារនឹងបន្តតាមដានស្ថានភាពសុខភាពសត្វ និងផ្សព្វផ្សាយដល់កសិករចិញ្ចឹមជ្រូកដ៏ទៃទៀត។