រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់លើកទី៣៧ អាណត្តិទី៥
របស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ ប្រចាំខែកក្កដាឆ្នាំ២០២៥ ក្រោមអធិបតីយភាពលោកស្រី ផឹង ពិសី ប្រធានក្រុមប្រឹក្សាសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន០៩រូប លោក ហែម ប៊ុនយីម សមាជិកក្រុមប្រឹក្សាក្រុង លោកលោកស្រីមេភូមិ,អនុភូមិ,សមាជិកភូមិ ទាំង០៥ភូមិ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ មានរបៀបវារៈដូចខាងក្រោម៖
១, ពិនិត្យកូរ៉ូមសម្រាប់នៃកិច្ចប្រជុំ
២.ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥
៣, ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ប្រចាំខែកក្កដា ឆ្នាំ២០២៥
៤, ពិនិត្យ និងអនុម័តលើរបាយការណ៍រដ្ឋបាលសង្កាត់ប្រចាំខែកក្កដា ឆ្នាំ២០២៥
៥, ពិនិត្យ និងអនុម័តលើរបាយការណ៍គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់សង្កាត់ ប្រចាំខែកក្កដា ឆ្នាំ២០២៥
៦,បញ្ហាផ្សេងៗ របស់សមាជិកនៃអង្គប្រជុំ
៧, មតិបូកសរុបរបស់ប្រធានអង្គប្រជុំ និងបិទអង្គប្រជុំ
ថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥









