ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោក សាង ស៉ីណេត អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំការិយាល័យជំនាញ អាជ្ញាធរឃុំត្រពាំងរូង និងមណ្ឌលសុខភាព ចុះផ្សព្វផ្សាយសារអប់រំសុខភាពលើតុអាហារ ស្តីពីតិចអំបិល តិចខ្លាញ់ តិចស្ករ ជូនដល់ សហគមន៍ ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាននិងអតិថិជន ដើម្បីសុខភាពល្អ អាយុយឺនយូរ នៅតាមមូលដ្ឋានឃុំត្រពាំងរូង ស្រុកកោះកុង បានចំនួន ១៥ទីតាំង









