លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត ដឹកនាំសហការី ០៥រូប ស្រី ០២រូប សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ស្ដីពីការពង្រឹងប្រសិទ្ធភាព ការកំណត់អត្តសញ្ញាណ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមអធិបតីភាព លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រអំបិល ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីនាយក រដ្ឋបាលស្រុក ប្រធានការិយាល័យគាំទ្រឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន អ្នកគ្រប់គ្រងតាប្លេតឃុំ និងក្រុមការងារ នៃមន្ទីរផែនការខេត្ត សរុបប្រមាណ ២៥ នាក់ នៅសាលប្រជុំសាលាស្រុកស្រែអំបិល។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយ ណែនាំ និងគាំទ្របច្ចេកទេសដល់អ្នកសម្រួល ថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់ អំពីដំណើរការនីតិវិធី ស្តីពីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ការប្រើប្រាស់កម្មវិធីជំនាន់ថ្មី ប្រើប្រាស់ឧបករណ៍តាប្លេត (Tablet) និងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជិតផុតសុពលភាព នៅតាមបណ្ដ ឃុំសង្កាត់ ក្រុងស្រុក ក្នុងខេត្តកោះកុង។
ព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥
















