/ / /

រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការកំណត់កម្រៃសេវា និងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលឃុំថ្មស ក្រោមអធិបតីភាពលោក សយ សុផល នាយរងរដ្ឋបាលស្រុកបូទុមសាគរ និងលោក អិក កួន មេឃុំថ្មស

រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការកំណត់កម្រៃសេវា និងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលឃុំថ្មស ក្រោមអធិបតីភាពលោក សយ សុផល នាយរងរដ្ឋបាលស្រុកបូទុមសាគរ និងលោក អិក កួន មេឃុំថ្មស ដែលបានដឹកកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ អនុសមាជិកគ្រប់ភូមិ តំណាងអ្នកម៉ៅការសំរាមបងប្អូនប្រជាពលរដ្ឋព្រមទាំងអាជីវករក្នុងផ្សារថ្មស។
+ដីកានេះមានគោលដៅដូចតទៅ៖

  • កំណត់អំពីកម្រៃសេវាការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្នុងឃុំថ្មស
  • កំណត់វិធានការចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
  • ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និង ការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ ក្រុមហ៊ុន ឬអ្នកម៉ៅការ និងប្រជាពលរដ្ឋ ព្រមទាំងអ្នក ពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន
  • លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំការអនុវត្ត វិធានការការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន
  • លើកកម្ពស់សុខុមាលភាពរស់នៅឱ្យកាន់តែប្រសើរឡើង តាមរយៈការសម្អាតអនាម័យ បរិស្ថាន
  • ធ្វើឱ្យភូមិ-ឃុំ ថ្មស មានសណ្ដាប់ធ្នាប់អនាម័យ ក្លាយជាភូមិឃុំមានសោភ័ណភាពបៃតង
  • ធានាការប្រមូលកម្រៃសេវា និងការផ្ដល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ឱ្យកាន់តែមានភាពច្បាស់លាស់ មានតម្លាភាព និងគណនេយ្យភាព។
  • ប្រភព:រដ្ឋបាលឃុំថ្មស

ថ្ងៃពុធ ១៣ រោច ខែអាសាឍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង០៩ :០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរអប់រំ យុវជន និងកីឡា/
    03/06/2026

    ញត្តិគាំទ្រ ការប្រើប្រាស់យន្តការផ្សេះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    02/06/2026

    គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)