លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត លោក លោកស្រីសមាជិក ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក ប្រធានក្រុមប្រឹក្សាឃុំជីខក្រោម សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅវត្តជលធីគិរីវ័ន្ត (ហៅវត្តអន់ឆ្អើត)ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
…………………………………………………..
ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។






























