កិច្ចបប្រជុំ ស្តីពី កិច្ចប្រតិបត្តិជំនឿព្រះពុទ្ធសាសនានៅកម្ពុជា នៅសាលាគណគណៈមហានិកាយខេត្តកោះកុង
កិច្ចប្រជុំបានពិភាក្សាលេីរបៀបវារៈដូចខាងក្រោម÷
១-ការគ្រប់គ្រងគរុភណ្ឌវត្ត និងធ្វើប្លង់មេវត្ត
២-ពង្រឹងធម៌វិន័យដល់ព្រះភិក្ខុសង្ឃ សាមណេរនៅក្រោមឱវាទ
៣-ចូលរួមការងារមនុស្សធ៌មតាមលទ្ធភាព
៤-ការមិនអនុញាតិឱ្យកសាងចេតិយឬបញ្ចុះម៉ុងខ្មោចក្នុងវត្ត
៥_បញ្ហាផ្សេងៗ ។
ក្រោមព្រះអធិបតីភាព ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះទីបរ័ក្ខសត្ថាចារ្យ មេគណខេត្តកោះកុង អធិបតីភាពលោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ដោយមានការនិមន្តអញ្ជើញចូលរួមពី ព្រះសហការីគណ ព្រះអនុគណស្រុក ព្រះគ្រូចៅអធិការវត្ត និងមន្ត្រីជំនាញនៃមន្ទីរធម្មការនិងសាសនាខេត្ត ស្ថិតនៅសាលាគណគណៈមហានិកាយវត្តជោតញ្ញាណ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃអង្គាររោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥


















