រដ្ឋបាលសង្កាត់ស្មាច់មានជ័យ៖ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ប្រចាំខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយលោក ហេង ប៊ុនថន ចៅសង្កាត់រងទី២ តំណាងលោកស្រីចៅសង្កាត់ស្មាច់មានជ័យ លោកស្រី ហេង សុភី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្រុងខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាសង្កាត់ លោកស្រី ម៉ាត់ អាស៊ីហ្សាស មន្រ្តីមណ្ឌលសុខភាពស្មាច់មានជ័យ លោក/លោកស្រីមេភូមិទាំ០៥ភូមិ លោក/លោកស្រីនាយកសាលាបឋមសិក្សាទាំង០៤ និងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងមានរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យកូរ៉ូមសម្រាប់នៃកិច្ចប្រជុំ
២. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥
៣. រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព
៤. របាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៥. រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើតនៅក្នុងសង្កាត់
៦. រាយការណ៍ និងពិភាក្សាអំពីគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់សង្កាត់ និងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៧. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗ ពាក់ព័ន្ធនារី និងកុមារ នៅក្នុងសង្កាត់
៨. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងសង្កាត់
៩. រាយការណ៍អំពីការប្រើប្រាស់ថវិកា គ.ក.ន.ក
១០. បញ្ហាផ្សេងៗ
ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥









