នៅវេលាម៉ោង២.០០នាទីរសៀល លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៨ ឆ្នាំទី៤ អាណត្តិទី៥ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ សមាសភាពចូលរួម:
– សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ១ មេភូមិ២ និង មេភូមិកោះស្រឡៅ នៃឃុំកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ តំណាងមណ្ឌលសុខភាពឃុំកោះកាពិ នាយកសាលាបឋមសិក្សាកោះស្រឡៅ សរុបចំនួន ១៥នាក់ ស្រី ១ នាក់ នៅសាលាឃុំកោះកាពិ។
………………….
ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥
July 21, 2025











