រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ អមដំណើរឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង និងលោកជំទាវ ចុះសួរសុខទុក្ខលោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រែអំបិល

វេលាម៉ោង ១០:៣០ នាទីព្រឹក លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ អមដំណើរឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលកោះកុង និងលោកជំទាវ ចុះសួរសុខទុក្ខលោក គ្រួច ប្រាជ្ញ ប្រធានក្រុមប្រឹក្សាស្រុក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រែអំបិល។ ក្នុងនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភទឹកដោះគោឆៅ និងថវិកាមួយចំនួនជូនដល់លោក គ្រួច ប្រាជ្ញ និងបានឧបត្ថម្ភម៉ាស់ ១០ដុំ និងជែលលាងដៃ ១០ដប ជូនដល់មន្ទីរពេទ្យបង្អែកស្រែអំបិលផងដែរ។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង