រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុក ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២០ នៅវេលាម៉ោង ២:៣០ នាទីរសៀល ក្រោមការចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម និងរកមើលដំណោះស្រាយដើម្បីបញ្ចៀសទឹកកុំអោយជន់លិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ ដែលមានសមាសភាពចូលរួមពី ជំទប់ទី១ឃុំ មេប៉ុស្ដិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ។

ប្រភព ៖ រដ្ឋបាលស្រុកកោះកុង

អត្ថបទទាក់ទង