លោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានចូលរួម ក្នុងកិច្ចបវរណា ទៀនព្រះវស្សា គ្រឿងបរិក្ខាកប្បិយ ចតុបច្ច័យ នៅវត្តចំនួនគឺ៖ វត្តឧត្តមសិរីឬទ្ធីនាវីគិរីសាគរ វត្តគិរីមរកត វត្តសិលាមរកត វត្តសំរុងតាកែវ ដែលជាសទ្ធាជ្រះថ្លារបស់ព្រះគ្រូសច្ចវីរោ មៀត់ វ៉ាន់ ព្រះធម្មធរគណគណៈមហានិកាយខេត្តកោះកុង និងមហាពុទ្ធបរិស័ទ។
ក្នុងកិច្ចបវរណានៃពុទ្ធសាសនៈពិធី ដោយហេតុថាវត្តទាំងឡាយចំនួន៤នេះ ជាវត្តនៅក្នុងស្រុកគិរីសាគរនិងស្រុកកោះកុង ដាច់ស្រយាលពីពុទ្ធបរិស័ផង និងដើម្បីជាការផ្គត់ផ្គង់ដល់ព្រះសង្ឃអង្គសាវ័ក ក៏ដូចជាការលើកស្ទួយដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្សរហូតដល់គ្រប់៥០០០ព្រះវស្សា និងជាការផ្សព្វផ្សាយបុណ្យកុសលជូនដល់បុព្វការីជន អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ។
និងក៏សូមចែកជូនបុណ្យកុសកដល់ម្ចាស់ទាន ដល់សព្វសត្វទាំងឡាយក្នុងលោក សូមឱ្យសមប្រកបដោយមេត្តា ករុណា មុនិតា និងឧបេក្ខា បរិបូរណដោយព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជារៀងរហូត ។
ថ្ងៃសុក្រ៨រោច ខែអាសាឍ ឆ្នាំរោង សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥







