ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទី រសៀល លោក ប្រាក់ វិចិត្រ អភិបាលស្រុក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការចុះសម្រង់ទិន្នន័យក្បាលដី ជូនប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់ និងបានអាស្រ័យផលជាក់ស្ដែង ដើម្បីស្នើ សុំកាត់ខ្វៀលចេញពីតំបន់អភិរក្ស និងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា