លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធាន គ.ក.ន.ក ឃុំ បានដឹកនាំក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចុះសួរសុខទុក្ខដើម្បីលើកទឹកចិត្ត និងនាំយកអំណោយជាថវិកាជូនដល់កុមារី មូល ស្រីនិច្ច អាយុ ១៦ឆ្នាំ នៅលំនៅដ្ឋានស្ថិតនៅភូមិតាចាតនៃឃុំទួលគគីរ ដោយប្អូនស្រីទើបតែត្រឡប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ដោយការកាត់ជើងដែលមានបញ្ហាសាច់ដុះខុសប្រក្រតីនោះចោល ។ អំណោយដែលក្រុមការងារដែលបានផ្តល់ជូនដល់គ្រួសារកុមារីមានជម្ងឺនោះ មានជាថវិកាសរុប ៦៣០,០០០រៀល ក្នុងនោះថវិកា ៖
-លោក ឡេក ស៊ុធន់ មេឃុំ ចំនួន ១៥០,០០០រៀល
-ថវិកា គ.ក.ន.ក ឃុំ ចំនួន ១០០,០០០រៀល
-លោក ឃឹម សានិត ជំទប់ទី១ ចំនួន ៤០,០០០រៀល
-លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ ចំនួន ៥០,០០០រៀល
-លោក ស៊ិន លី សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ២០,០០០រៀល
-លោក ប្រាក់ ឌីណា ស្មៀនឃុំ ចំនួន ៤០,០០០រៀល
-លោក លិត តាំង មេភូមិតាចាត ចំនួន ២០,០០០រៀល
-លោកស្រី សឺន ដាវី មេភូមិកោះចាក ចំនួន ៥០,០០០រៀល
-លោក ណើយ សំសាក់ មេភូមិទួលគគីរក្រោម ចំនួន ២០,០០០រៀល
-លោក ឡុច ឡា ប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចំនួន ៥០,០០០រៀល
-លោកស្រី គាំ គីមឈី អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចំនួន ៤០,០០០រៀល
-លោក ហេង ចាន់រស្មី ជំនួយការដ្ឋបាលឃុំ ចំនួន ២០,០០០រៀល
-លោក សំ ឆុន សមាជិកភូមិតាចាត ចំនួន ១០,០០០រៀល
-លោក ហ្វាន់ សំយ៉ុត អនុប្រធានភូមិកោះចាក ចំនួន ១០,០០០រៀល
-លោកស្រី ខុន សុភាព សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ចំនួន ២០,០០០រៀល
រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥



