លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ចូលរួមកិច្ចប្រជុំពិនិត្យរួមគ្នាលើលក្ខណៈសម្បត្តិ របស់ប្រជាពលរដ្ឋ មានសំណាងចាប់ឆ្នោតបាន” នៃកម្មវិធី ផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន(ផ.ក.អ) បន្តផ្ទាល់តាមរយះប្រព័ន្ធបញ្ជូនសម្លេង និងរូបភាពពីចម្ងាយ(ZOOM) ពីរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។ វេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





