ខេត្តកោះកុង ៖ ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំដោយលោក ជួន ចិន្តា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អញ្ជើញចូលរួមពិធីបេីកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ស្តីពី “ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់រាវ និងការបំពុលខ្យល់” នៅសាលមហោស្រពខេត្ត ក្រុងខេមរភូមិន្ទ ខេត្តកោះកុង





