លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំសៀវភៅស្ថិតិភូមិ និងការកែសម្រួលបញ្ជីសំណួរប្រមូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ឫទ្ធា នាយកវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលមានរួមពីមន្ទីរផែនការ រាជធានី-ខេត្ត ទាំង២៥ នៅបន្ទប់ប្រជុំជាន់ទី២ អគារទីស្ដីការក្រសួងផែនការ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងប្រព័ន្ធព័ត៌មានទិន្នន័យមូលដ្ឋានឃុំ សង្កាត់ និងចងក្រងវិភាគស្ថានភាពទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) សម្រាប់គាំទ្រការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅថ្នាក់ក្រោមជាតិ។
នាព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥






