កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ មានបងប្អូនប្រជាពលករនេសាទ ១៦នាក់ រស់នៅភូមិ៤ សង្កាត់ដងទង់ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន ដោយសារពួកគាត់ទៅរាវគ្រែងចូលដែនដីសមុទ្រថៃ និងចាប់ឃុំខ្លួននៅឯខេត្តត្រាត ប្រទេសថៃ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួយជ្រោមជ្រែងនាំផ្លូវ និងមានការសម្របសម្រួលយ៉ាងជោគជ័យ ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះ បងប្អូនប្រជាពលករ ទាំង១៦នាក់បានវិលត្រឡប់ចូលមកទឹកដីកំណើត និងជួបជុំគ្រួសារ ប្រពន្ធកូនវិញ។
នេះបានបង្ហាញឱ្យប្រជាពលរដ្ឋឃើញថា ថ្នាក់ដឹកនាំគ្រប់រូប ជាពិសេសសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែខ្វល់ខ្វាយនិងយកចិត្តទុកដាក់បំផុតលើទុក្ខលំបាករបស់ប្រជារាស្ត្រ។
ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ July 15, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#














