លោក ថាន់ វិណៃ នាយករងរដ្ឋបាលសាលាស្រុក និងលោក ចក់ ត្រឹង ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមស្រុក បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យរៀបចំឯកសារផ្ទៀងផ្ទាត់ (ODF)ចំនួន៧ភូមិក្នុងភូមិសាស្រ្តឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្រួបសម្រួលដោយ មន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកោះកុងដោយមានការចូលរួមពី លោក តាក់ ម៉ាលីស មេឃុំស្តីទី ឃុំប៉ាក់ខ្លង និងមេភូមិទាំង៧ ។
ស្ថិតនៅសាលាឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល




