ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ជួន ភារ៉េត អនុប្រធានមន្ទីរតំណាងលោកប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សំឃិត វៀន អភិបាលស្តីទី នៃគណៈអភិបាលខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីគណៈអភិបាលខេត្ត តំណាងអង្គភាពកងកំលាំងប្រដាប់អាវុធទាំងបី និងលោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តនៅសាលមហោស្រពខេត្តកោះកុង។
















