/ / /

រដ្ឋបាលស្រុកកោះកុង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋ នៅឃុំជ្រោយប្រស់

រដ្ឋបាលស្រុកកោះកុង: ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ក្រុមប្រឹក្សាស្រុកកោះកុង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៥ ជាមួយប្រជាពលរដ្ឋ ក្នុងប្រធានបទយន្តការ និសារៈសំខាន់ នៃគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងលោក កាយ ក្រុង អនុប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់។ និងចូលរួមការអញ្ជើញពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ប្រធាន ឬអនុប្រធានមន្ទីរពាក់ព័ន្ធ នាយក នាយករងសាលាស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកអធិការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី មេឃុំទាំង៤ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៤ មេភូមិ អនុភូមិ លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម ស.ស.យ.ក ឃុំ និងតំណាងអង្គការ តំណាងអាជីវករ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ២៨០នាក់ នៅវត្តឧទ័យ្យារាម ហៅវត្តជ្រោយប្រស់ ស្ថិតក្នុងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង