រដ្ឋបាលសង្កាត់ដងទង់ ដឹកនាំដោយ លោក លឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់កិច្ចសហការជាមួយគណ:កម្មាធិការសិទ្ធមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយ ស្ដីពី« សិទ្ធមនុស្សនិងច្បាប់» ក្នុងគោលបំណងឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋបានយល់ដឹងពីតួនាទីនិងភារកិច្ចរបស់សិទ្ធមនុស្សកម្ពុជា ច្បាប់ជាតិ និងលើកកម្ពស់សិទ្ធមនុស្ស។ សមាសភាពចូលរួមមាន សមាជិកក្រុមប្រឹក្សាទាំង១១រូប , មន្ត្រីភូមិទាំង៤ភូមិ, នាយប៉ុស្តិ៍រដ្ឋបាល, និងប្រជាពលរដ្ឋប្រមាណ៣០នាក់ ធ្វើនៅសាលាសង្កាត់ដងទង់។
វេលាម៉ោង ៨៖៣០នាទីព្រឹក
ថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ July 15, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#

















