រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះ ចំនួន ០១ខ្នង ស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរសៀល លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រួសារឈ្មោះ យស ពី អាយុ ៦០ឆ្នាំ រងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំផ្ទះ ចំនួន ០១ខ្នង ស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។ គ្រឿងឧបភោគបរិភោគទាំងនោះ រួមមាន អង្ករ ៣០គ.ក្រ មី ០១កេស ទឹកបរិសុទ្ធ ០២យួរ ស្ករស ០១គ.ក្រ អំបិល ០១គ.ក្រ ប៊ីចេង ០១កញ្ចប់ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ត្រីខ ០១យួរ តង់ ០១ សាប៊ូ ០១ដុំ ព្រមទាំងថវិកា ១០០,០០០រៀល។

ប្រភព: ប៊ួ សុភា


អត្ថបទទាក់ទង