លោក ពេជ្រ សិលា អភិបាលស្រុកស្តីទីបានដឹកនាំ លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ អប់រំ យុវជន និងកីឡាស្រុក និងអាជ្ញាធរទាំងបួនឃុំ បានចុះពិនិត្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៅ វិទ្យាល័យបូទុមសាគរ វិទ្យាល័យថ្មស វិទ្យាល័យហ៊ុនសែនចម្ការលើ អនុវិទ្យាល័យពន្លឺវិជ្ជា និងអនុវិទ្យាល័យតានូន។ក្នុងនោះបេក្ខជនប្រឡងរួមមាន៖
១ វិទ្យាល័យបូទុមសាគរ
-បេក្ខជនប្រឡង សរុប៨៧នាក់ ស្រី៣៩នាក់ អវត្តមាន០ មាន៤បន្ទប់
២ វិទ្យាល័យថ្មស
-បេក្ខជនប្រឡង សរុប៨៩នាក់ ស្រី៥២នាក់ អវត្តមាន២នាក់ ស្រី ២នាក់ មាន៤បន្ទប់
៣ វិទ្យាល័យហ៊ុនសែនចម្ការលើ
-បេក្ខជនប្រឡង សរុប៣៨នាក់ ស្រី២១នាក់ អវត្តមាន០ មាន២បន្ទប់
៤ អនុវិទ្យាល័យពន្លឺវិជ្ជា
-បេក្ខជនប្រឡង សរុប ៣៥នាក់ ស្រី១២នាក់ អវត្តមាន១នាក់ ស្រី ១នាក់ មាន២បន្ទប់
៥ អនុវិទ្យាល័យតានូន
-បេក្ខជនប្រឡង សរុប១៤នាក់ ស្រី១០នាក់ អវត្តមាន០នាក់ ស្រី០នាក់ មាន ១បន្ទប់
+ សរុបបេក្ខជនប្រឡងទូទាំងស្រុក ២៦៣នាក់ ស្រី១៣៤នាក់ អវត្តមាន ៣នាក់ ស្រី ២នាក់ ប្រើបន្ទប់ចំនួន ១៣។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
======================
ថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង ៧:៣០នាទីព្រឹក