នៅសាលាឃុំឫស្សីជ្រុំ បានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំឫស្សីជ្រុំ សម្រាប់ឆ្នាំ២០២៥ (លើកទី២)លើគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង០.២៧គ.ម ទទឹង៥ម កម្រាស់១៥០មម លូមូលទោលកាត់ផ្លូវ អង្កត់ផ្ចិត១ម ប្រវែង៦ម ចំនួន១កន្លែង និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង ។ក្រោមអធិបតីភាព:
១/លោក ផង់ សុផាន់ណា ប្រធានគណ:កម្មាធិការលទ្ធកម្មឃុំ និងជាមេឃុំឫស្សីជ្រុំ។
២ /លោក យី គឹមសាន ប្រធានការិយាល័យគាំទ្រមូលដ្ឋាន
៣/លោក ប៊ុត បឿន ប្រធានការិយាល័យគាំទ្រឃុំ សង្កាត់ ស្រុកថ្មបាំង ។
សមាសភាពចូលរួម:
សជិកសមាជិកាគណ:កម្មាធិការលទ្ធកម្មចំនួន៤រូប
ក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន០៧ក្រុមហ៊ុន
១/ក្រុមហ៊ុន អ៉ិន អាយសំណង់អណ្ដូងទឹក
២/ក្រុមហ៊ុន លឹម ពិសិទ្ធ
៣/ក្រុមហ៊ុន ងីន ម៉ី
៤/ក្រុមហ៊ុន មង្គលរតនៈលី១៨
៥/ក្រុមហ៊ុន យ៉ិន សុខ
៦/ក្រុមហ៊ុន វឌ្ឍន១
៧/ក្រុមហ៊ុន សម្រេចអភិវឌ្ឍន៍
អ្នកចូលរួមផ្សេងៗមាន: ស្មៀនឃុំ មេភូមិ អនុភូមិ ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុ និងសារព័ត៍មាន
អ្នកចូលរួមទាំងអស់សរុប ២១រូបស្រី០៥រូប។
សកម្មភាព និងលទ្ធផល នៃការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង០.២៧គ.ម ទទឹង៥ម កម្រាស់១៥០មម លូមូលទោលកាត់ផ្លូវ អង្កត់ផ្ចិត១ម ប្រវែង៦ម ចំនួន១កន្លែង និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង មានតម្លៃប៉ាន់ស្មាន ២០៣,៩០៣,៣២០រៀល
ថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។










