/ / /

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្រុមមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង និងផ្សព្វផ្សាយកម្មវិធីTVET 1.5M របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្ដម ចៅ ភិរុណ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ក្រុមមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៤ នៃស្រុកបូទុមសាគរ ខេត្តកោះកុង និងផ្សព្វផ្សាយកម្មវិធីTVET 1.5M របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្ដម ចៅ ភិរុណ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ បានឧបត្ថម្ភថវិកាសម្រាប់កាត់ឯកសណ្ឋានប្រជាការពារភូមិទាំង៤ឃុំ ចំនួន១៦០នាក់ ក្នុងម្នាក់ៗចំនួន៦០,០០០រៀល មេឃុំ ជំទប់ទី១ឃុំ ចំនួន៨នាក់ ក្នុងម្នាក់ៗ៤០,០០០រៀល និងសិស្សានុសិស្សចំនួន៨៥នាក់ ក្នុងម្នាក់ៗ៤០,០០០រៀល និងឧបត្ថម្ភផ្សេងៗសរុបចំនួន៧៥លានរៀល។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នឹងជាអនុប្រធានលេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង លោកបណ្ឌិត ហាន បូរិន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក មូលដ្ឋានឃុំទាំង៤ នៃស្រុកបូទុមសាគរ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ ជំទប់ទី១ឃុំ ស្មៀនឃុំ  ព្រមទាំងសិស្សានុសិស្ស សរុបប្រមាណ២៥០នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

================

ថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    03/06/2026

    ញត្តិគាំទ្រ របស់រដ្ឋបាលក្រុងខេមរភូមិន្ទចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    03/06/2026

    ឧត្តមអគារនុរក្ស១ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង បរិច្ចាគថវិកាចំនួន១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    ឯកឧត្តម ឡូន សិង្ហផាន់ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ​បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    03/06/2026

    លោក​ ហាក់​ ស៉ីម​ អភិបាលរងស្រុក​មណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំរបាយការណ៍ស្ថិតិប្រជាពលរដ្ឋ​ របស់រដ្ឋបាលស្រុកមណ្ឌលសីមា​

  • រដ្ឋបាលស្រុកថ្មបាំង/
    03/06/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាត បានចូលរួមកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយផែនការការងារត្រួតពិនិត្យរដ្ឋបាល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ និងការងារចាំបាច់មួយចំនួន នៅសាលាស្រុកថ្មបាំង។

  • រដ្ឋបាលស្រុកថ្មបាំង/
    03/06/2026

    លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានសហការជាមួយក្រុមការងារចុះថតស្ប៉តវីដេអូអប់រំ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅ តាមរមណីយដ្ឋាន តាមផ្ទះប្រជាពលរដ្ឋ នៅសាលាឃុំ ជីផាត។