វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងឃុំពាមក្រសោប ក្រោមអធិបតីភាព៖
-លោក រស់ ស៊ីថា តំណាងប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
-លោក ប៉ែន ប៊ុនឈួយ អភិបាលស្ដីទី ស្រុកមណ្ឌលសីមា
-លោក ប្រាក់ វិចិត្រ ប្រធានសមាគមន៍ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង
សមាសភាពចូលរួមមាន តំណាងមន្ទីរជុំវិញខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ការិយាល័យចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំពាមក្រសោប សរុបប្រមាណ ១១៥នាក់ ស្រី៤៨នាក់ ។
នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃឣាទិត្យ ៣រោច ខែឣាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល























